ក្រុម​ប្រឆាំង​មួយ​អំពាវនាវ​ឲ្យ​ដោះ​លែង​សមាជិក​របស់​ខ្លួន

 រណសិរ្សរំដោះ​ជាតិ​ខ្មែរ​ ដែល​ជា​ក្រុម​ប្រឆាំង​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពីថ្ងៃ​អង្គារ អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះលែង​សមាជិក​​របស់​ខ្លួន​ ដែល​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ និង​ «អ្នក​ទោស​នយោបាយ» ដទៃ​ៗ​ទៀត។

សេចក្តី​ថ្លែង​ការណ៍​នេះ​បន្ត​ថា​៖ «រហូត​មក​ទល់​ពេល​នេះ សមាជិក​ចំនួន​ ១០ ​នាក់​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​កាល​ពេល​ថ្មីៗ​នេះ មិន​ត្រូវ​បាន​ស្វែង​រក​យុត្តិធម៌​នៅ​ឡើយ​ទេ»។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ទៀត​ថា៖ «រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​​អំពាវ​នាវ​ដល់​ប្រទេស​ម្ចាស់​ជំនួយ​​ អង្គការ​អន្តរជាតិ​ និង​អង្គការ​សហប្រជាជាតិ​ដាក់​សម្ពាធ​ទៅ​លើ​របប​ដឹក​នាំ​ផ្តាច់​ការ​កុម្មុយនីស្ត​របស់​លោក ហ៊ុន សែន … ​ដើម្បី​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​ឆាប់​ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

សមាជិក រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ទាំង​ ១០ ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពីខែ​តុលា​ពី​បទ​រៀបចំ​ផែន​ការ​ញុះ​ញង់​ហិង្សា។

សមាជិក​ម្នាក់​ទៀត​ លោក ហេន ចាន់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ជួយ​​ក្នុង​ការ​ក្បត់​ជាតិ​​និង​ក្លែង​បន្លំ​ឯកសារ​រដ្ឋាភិបាល ត្រូវ​បាន​ចាប់​ខ្លួន​​កាល​​ពី​ខែ​ឧសភា​ ហើយ​ឥឡូវ​នេះ​មិន​ទាន់​ត្រូវ​បានកាត់​ទោស​នៅ​ឡើយ​ទេ។

នេះ​បើ​តាម​សេច​ក្តី​ថ្លែង​ការណ៍។

សេចក្តី​ថ្លែង​ការណ៍បន្ត​ទៀត​ថា៖ «វា​លើស​រយៈ​ពេល​​បួន​ខែ​នៃ​ការ​ស៊ើប​អង្កេត​​ ប៉ុន្តែ​តុលាការ​​នៅ​មិន​ទាន់​​យក​ករណី​នេះ​ទៅ​​​ជំនុំ​ជម្រះ​​នៅ​ឡើយ​​»៕ PS

ប្រភពពីភ្នំពេញផុស

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership