ឃាត់ខ្លួន​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​១០​នាក់​ដែល​ប៉ុនប៉ង​បង្ក​ហិង្សា​នៅ​មុខ​ស្ថានទូត​វៀតណាម

(ចេញផ្សាយថ្ងៃទី 23-10-2014, 9:46 pm) | សីហា
រាជធានីភ្នំពេញ៖ ប្រភព​ព័ត៌មាន​មួយ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ កាលពី​យប់​ថ្ងៃ​ទី​២២​ និង​ព្រឹក​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៤​ កម្លាំង​នគរបាល​សន្ដិសុខ​ផ្ទៃក្នុង​និង​កម្លាំង​នគរបាល​ចារកម្ម​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១០​នាក់​ ជា​សមាជិក​រណសិរ្ស​រំដោះ​ ជាតិខ្មែរ​ ដែល​ធ្វើ​បាតុកម្ម​បង្ក​ហិង្សា​នៅ​មុខ​ស្ថានទូត​វៀតណាម​នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៤​។​
​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ដែល​បាន​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ​ដូច​ជា​ ១-​ឈ្មោះ​ ឈុ​ន​ ណា​គង់​ អាយុ​២៨​ឆ្នាំ​, ២-​ឈ្មោះ​ លីវ​ យី​ អាយុ​២៩​ឆ្នាំ​, ៣-​ ឈ្មោះ​ ឈុ​ន​ ឆាត​ អាយុ​២៩​ឆ្នាំ​ ,៤-​ឈ្មោះ​ ច្រាញ់​ ម៉ុ​ច​ អាយុ​២៤​ឆ្នាំ​, ៥-​ឈ្មោះ​ ឡា​ត់​ លី​ហេង​ អាយុ​២២​ឆ្នាំ​។​ ជនសង្ស័យ​ទាំង​ ៥​នាក់​នេះ​បាន​ត្រូវ​ឃាត់ខ្លួន​កាលពី​យប់​ ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៤​។​ ចំណែក​ ជនសង្ស័យ​៥​នាក់​ផ្សេង​ទៀត​ដែល​ចាប់​ បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែតុលា​ នៅ​មិន​ ទាន់​ដឹង​ឈ្មោះ​នៅឡើយ​ដោយសារ​សមត្ថកិច្ច​កំពុង​សាកសួរ​ ។​
​ប្រភព​ដដែល​នោះ​បានឱ្យ​ដឹង​ទៀត​ថា​ មនុស្ស​ទាំង​៥​នាក់​នេះ​ជា​សមាជិក​ដ៏​សកម្ម​ដែល​មាន​ មេដឹកនាំ​ឈ្មោះ ​សម​ សេរី​ និង​ មាន​រចនាសម្ព័ន្ធ​ចាត់តាំង​ត្រឹមត្រូវ​ពី​ ប្រទេស​ដា​ណឺ​ម៉ាក​ដែល​បាន​ធ្វើ​លិខិត​ អំពាវនាវ​ឱ្យ​សមាជិក​របស់​ខ្លួន​ចូលរួម​ ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​ ២០១៤​ និង​ចង់​បង្កើត​អំពើ​ហិង្សា​នៅ​ មុខ​ស្ថានទូត​វៀតណាម​ប្រចាំ​រាជធានី​ភ្នំពេញ​។​ បន្ទាប់​ពី​សមត្ថកិច្ច​ស៊ើប​ អង្កេត​ដឹង​ពី​គម្រោងការ​ចង់​បង្កើត​ អំពើ​ហិង្សា​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​ សាធារណៈ​នោះ​ លោក​ឧត្ដម​ សេនីយ៍​ជួន​ សុវណ្ណ​ ស្នងការ​នគរបាល​រាជធានី​ភ្នំ​ ពេញ​បាន​បញ្ជា​ឱ្យ​កម្លាំង​នគរបាល​ ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​សមាជិក​រណសិរ្ស​ រំដោះជាតិ​ខ្មែរ​១០​នាក់​នៅ​សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ និង​នៅ​ទីកន្លែង​ផ្សេង​ទៀត​។​
​ប្រភព​នោះ​ឱ្យ​ដឹង​ទៀត​ថា​ ទន្ទឹម​នឹង​ការ​ចាប់ខ្លួន​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ទាំង​១០​នាក់​នោះ​កម្លាំង​សមត្ថកិច្ច​នៅ​បាន​បាន​រឹបអូស​មួក​ស្លឹក​ត្នោត​សម្រាប់​ពាក់​ធ្វើ​បាតុកម្ម​សេចក្ដី​អំពាវនាវ​ឱ្យ​ចូលរួម​ធ្វើ​បាតុកម្ម​និង​លិខិត​អញ្ជើញ​នៃ​អង្គភាព​នោះ​ទុកជា​វត្ថុ​តាង​ទៀត​ផង​៕
recourse: http://www.fpmonline.net/
http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership