ចាប់ខ្លួន​សមាជិករ​ណ​សិរ្ស​រំដោះជាតិ​ខ្មែរ​និង​ចលនា​កូន​ខ្មែរ​ចំនួន​១០​នាក់​ ​

​ភ្នំពេញ: សមាជិក​ចលនា រណសិរ្ស​រំដោះជាតិ​ខ្មែរ រួមទាំង សមាជិក​ចលនា​កូន​ខ្មែរ ចំនួន ១០ នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​នាយកដ្ឋាន សន្ដិសុខ​ផ្ទៃ​ក្នុងនៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ សហការ​ជាមួយ​កម្លាំង ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ ចាប់ខ្លួន​ជា​បន្ដបន្ទាប់ កាលពី​យប់​ថ្ងៃទី ២២ និង​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ ២០១៤ នៅក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌ ចំការមន​។​

     ​រណសិរ្ស​រំដោះជាតិ​ខ្មែរ​គឺ មាន​លោក​សម សេរី ជា​ប្រធាន ដែល មាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស និង ចលនា​កូន​ខ្មែរ មាន​ព្រះ​តេជគុណ យិន រតនៈ​សុធាវី ជា​ប្រធាន ។ រណសិរ្ស រំដោះជាតិ​ខ្មែរ និង​ចលនា​កូន​ខ្មែរ គឺ​មានការ​ចងសម្ព័ន្ធ​ភាព​ជាមួយគ្នា​។​
​    ​មន្ដ្រីជាន់ខ្ពស់​នាយកដ្ឋាន សន្ដិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹងថា សមាជិក​រណសិរ្ស​រំដោះជាតិ ខ្មែរ និង​សមាជិក​ចលនា​កូន​ខ្មែរ ដែល ត្រូវបាន​ចាប់ខ្លួន កាលពី​យប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ មានឈ្មោះ​ដូចជាៈ

​    ​១-​ឈ្មោះ​ឈុន ណា​គង់ អាយុ ២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​វត្ដ កណ្ដាល ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ខេត្ដ បាត់ដំបង​។ ២-​ឈ្មោះ លីវ យី អាយុ ២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​វត្ដ កណ្ដាល ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ខេត្ដ បាត់ដំបង​។ ៣-​ឈ្មោះ ឈុន ឆាត អាយុ ២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​កន្ដ្រប់ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ដ បន្ទាយមានជ័យ​។ ៤-​ឈ្មោះ ច្រាញ់ ម៉ុ​ច អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ កន្ដ្រប់ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ដ​បន្ទាយមានជ័យ​។ ៥-​ឈ្មោះ ឡា​ត លី​ហេង អាយុ​២២​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​សំបួរ ស្រុក​មង្គលបុរី ខេត្ដ បន្ទាយមានជ័យ​។

​    ​ចំណែក​ជនសង្ស័យ ៥​នាក់ ផ្សេងទៀត​ដែល​ចាប់​នៅ​ជិត​ស្ថានទូត វៀតណាម កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ មានឈ្មោះ​ដូចជាៈ ១.​ឈ្មោះ ឆាយ វិត ជា​អនុប្រធាន​ចលនា​កូន​ខ្មែរ នៅ​ខេត្ដ​បាត់ដំបង​។ ២.​ឈ្មោះ ឈឹម ស្ម័គ្រ សមាជិក​គណៈកម្មការ​រណសិរ្ស រំដោះជាតិ នៅ​ខេត្ដ​កំពង់ធំ​។ ៣.​ឈ្មោះ ច័ន្ទ ស្នា នៅ​ខេត្ដ​ស្វាយរៀង​។ ៤.​ឈ្មោះ អាន ច័ន្ទ នៅ​បន្ទាយមានជ័យ​។ ៥. ឈ្មោះ ភា​ជ ច័ន្ទ​រ៉ា​។​
​    ​នៅក្នុង​ការឃាត់ខ្លួន​ជន សង្ស័យ​ទាំងនោះ សមត្ថកិច្ច​បាន​ដកហូត វត្ថុតាង​មួយចំនួន​មានដូចជា ខិ​ត្ដ​ប័ណ្ណ សៀវភៅ​ឫសគល់​៧​មករា រួមទាំង ឯកសារ​មួយចំនួនទៀត​។​

​    ​បន្ទាប់ពី​ចាប់ខ្លួន សមាជិក ចលនា​រណសិរ្ស​រំដោះជាតិ​ទាំង​១០​នាក់ ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន ក្រុង ដើម្បី​សាកសួរ​បន្ថែម បន្ទាប់ពី សាកសួរ រួច​នឹង​បញ្ជូនទៅ​តុលាការ​។​
​    ​លោក​ឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី ភ្នំពេញ មិនអាច​សុំ​ការអត្ថាធិប្បាយ​បាន ទេ ពាក់ព័ន្ធ​ការចាប់ខ្លួន​ជនសង្ស័យ ទាំង​១០​នាក់​ខាងលើនេះ ។

​    ​ចំណែក​លោក​គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ក៏​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានដែរ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​មិនមាន អ្នកទទួល​។​
             ​ទាក់ទង​ការចាប់ខ្លួន​ជនសង្ស័យ ទាំង​១០​នាក់​ខាងលើនេះ លោក​សម សេរី ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​សុវត្ថិ​-​ភាព​សមាជិក​របស់ខ្លួន​ដែល​ត្រូវបាន ចាប់ខ្លួន​។​
​    ​សូមជម្រាបថា រណសិរ្ស​រំដោះ ជាតិខ្មែរ​មាន​លោក សម សេរី ជា​ប្រធាន និង​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​។ រណសិរ្ស​រំដោះជាតិ​ខ្មែរ​នេះ គឺ​បង្កើត ឡើង​នៅក្នុង​គោលបំណង​ប្រឆាំង​ជាមួយ នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កើតចេញ ពី​ការបោះឆ្នោត​ដោយ​ស្របច្បាប់​។

           ​ក្រុម​សមាជិក​នៃ​រណសិរ្ស រំដោះ ជាតិខ្មែរ នាពេល​កន្លងមក​តែងតែ​ធ្វើ សកម្មភាព​បាច​ខិ​ត្ដ​ប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល និង​បាន​វាយប្រហារ​ខ្លាំង​ទៅលើ​ថ្នាក់ ដឹកនាំ​ថែមទៀត​ផង​។ ដោយមាន​កិច្ច សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ប្រទេស​ថៃ នៅក្នុង​អំឡុង​ខែមីនា ឆ្នាំ ២០១៣ សមាជិក​នៃ​រណសិរ្ស​រំដោះ ជាតិខ្មែរ​ចំនួន​៦​នាក់ ត្រូវបាន​ចាប់ខ្លួន នៅ​ប្រទេស​ថៃ​បញ្ជូនមក​កម្ពុជា ដើម្បី ផ្ដន្ទាទោស​តាមច្បាប់​របស់​កម្ពុជា​។​
​    ​សមាជិក​នៃ​រណសិរ្ស​រំដោះ ជាតិខ្មែរ ចំនួន​៦​នាក់ ដែល​ត្រូវ​ចាប់ខ្លួន នាពេល​កន្លងមក​រួម​មានៈ        
​    ​១. ឈ្មោះ ថាច់ ទី ចាប់ខ្លួន​នៅ ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៣ ។  ២.​ឈ្មោះ យ៉ាន់ យាវ ចាប់ខ្លួន​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៣​។ ៣.  ឈ្មោះ ថាច់ កុង​ភួង ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ ២០១៣​។ ៤. ឈ្មោះ យាន គឹម​ស្រ៊ុន ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ ២០១៣​។ ៥.​ឈ្មោះ យ៉ាន យើ​ប ចាប់ ខ្លួន​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣​។ ៦. ឈ្មោះ ខេ​ម ម៉ា ចាប់ខ្លួន​១៤ ខែមីនា ឆ្នាំ​២០១៣៕ មុនី​រ័ត្ន​
http://www.rasmeinews.com/local_news/detail?class=local&news=MDk4ZmQ1MW&page=18#.VEopthbO1vc

http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership