ចាប់ខ្លួន សមាជិក រណសិរ្សរំដោះជាតិខ្មែរ ៥នាក់ ចង់បង្កើត អំពើហិង្សា នៅមុខស្ថាន ទូតវៀតណាម

ភ្នំពេញ ៖ កម្លាំងនគរបាល សន្តិសុខផ្ទៃក្នុង និងកម្លាំងនគរបាល ចារកម្ម នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ បានឃាត់ខ្លួន មនុស្ស ចំនួន៥នាក់ ដែលជាសមាជិក រណសិរ្សរំដោះជាតិខ្មែរ ចង់បង្កើត អំពើហិង្សា នៅមុខស្ថានទូត វៀតណាម នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នេះ ។

មន្រ្តីនគរបាល រាជធានីភ្នំពេញ មួយរូបនេះ បានឲ្យដឹងថា មនុស្សទាំង៥នាក់ ដោយមាន មេដឹកនាំ ត្រឹមត្រូវ ពីខាងក្រៅប្រទេស បានរៀបចំ គំរោង ការជួបជុំ នៅមុខស្ថាន ទូតវៀតណាម ដោយចង់ បង្កើតអំពើហិង្សា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នេះ តាមរយះសេចក្តី អំពាវនាវ របស់ពួកគេ ។

មន្រ្តីនគរបាល បានបន្តទៀតថា ដោយដឹងពីសកម្មភាព របស់ពួកគេ ចង់បង្កើតអំពើហិង្សា នាំឲ្យប៉ះពាល់ ដល់សន្តិសុខ សាធារណៈនោះ ស្នងការ នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឲ្យ កម្លាំងនគរបាល ជំនាញ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួន ពួកគេទាំង៥នាក់ នៅសង្កាត់ បឹងរាំង ខណ្ឌដូនពេញ ។

ក្រោយការចាប់ខ្លួន មនុស្សទាំង៥នាក់ កម្លាំងសមត្ថកិច្ច បានរឹបអូស វត្ថុតាងជាក់ស្តែង ដូចជា មួកសម្រាប់ពាក់ធ្វើបាតុកម្ម សេចក្តីអំពាវនាវ ឲ្យចូលរួមធ្វើបាតុកម្ម និងលិខិតអញ្ជើញ នៃអង្គភាព របស់ខ្លួន។

យ៉ាងណាក៏ដោយ មនុស្សទាំង៥នាក់ ខាងលើនេះ មិនទាន់មានការបញ្ជាក់អំពី អត្តសញ្ញាណនៅឡើយទេ ខណៈបន្តសាកសួរ បន្តទៀត នៅស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តទៀត តាមផ្លូវច្បាប់៕

Recourse: http://www.dap-news.com

http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership