ចាប់​ខ្លួន​១០នាក់ ចែក​ចាយ​ខិត​ប័ណ្ណ​​ប្រឆាំង​​នឹង​វៀតណាម

ភ្នំពេញ៖​ សមត្ថ​កិច្ច​ កាល​ពី​យប់​ថ្ងៃ​ពុធ និង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​នេះ បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ១០ នាក់ ដែល​ត្រូវ​បាន​គេ​អះ​អាង​ថា ជា​សមាជិក​នៃ​ក្រុម​រណសិរ្សរំដោះជាតិខ្មែរ ដែល​ជា​ចលនា​ខុស​ច្បាប់ ខណៈ​ដែល​ពួក​គេ កំពុង​តែ​ធ្វើ​​សកម្មភាព​ចែក​ចាយ​សេចក្តី​អំពាវនាវ​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ និង​លិខិត​អញ្ជើញ​ឲ្យ​ចូលរួម​ធ្វើបាតុកម្ម​​ប្រឆាំង​នឹង​វៀតណាម និង​មួក​ត្នោត​ដែល​មាន​ស្លាក​«រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ»។

លោក​ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកពាក្យ​កង​រាជ​អាហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ឲ្យ​ដឹងថា បុរស​ទាំង ​១០ នាក់​នេះ គឺ​ជា​សមាជិក​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​ជា​ចលនា​ខុស​ច្បាប់ ដែល​ត្រូវ​បាន​បង្កើត និង​ដឹក​នាំ​ដោយ​ឈ្មោះ សម សេរី ជា​ប្រធាន សព្វថ្ងៃ​កំពុង​រស់​នៅ​លាក់​ខ្លួន នៅ​ក្នុង​ប្រទេស ដា​ណឺ​ម៉ាក។

យោង​តាម​សេចក្តី​អំពាវនាវ​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​ចុះ​ហត្ថលេខា​ដោយ​ឈ្មោះ​សម សេរី ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ច្បាប់​ចម្លង១ ច្បាប់ បាន​សរសេរ​ថា ​«រណសិរ្ស​រំដោះជាតិខ្មែរ សូមអំពាវ​នាវ​​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរ​ក្រោម​ទាំង​អស់ ក្រោកឡើង​ធ្វើ​បាតុកម្ម នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​ខ្មែរ​នៅថ្ងៃទី​២៣ ខែ តុលា ២០១៤ ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម គោរព កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ និង​ទទួល​ស្គាល់​ប្រវត្តិសាស្រ្តពិត»។

សូមរង់ចាំអានព័ត៌មានពិស្តារ…

ប្រភពដើម៖ http://www.postkhmer.com

http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership