ជនអនាមិក ​បោះត្រា​ក់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ប្រឆាំង​រដ្ឋាភិបាល​ នៅ​ខេត្តព្រះវិហារ​ ​​

ដោយ៖​ បូ សាវី និងពៅ មេត្តា​ | ថ្ងៃអាទិត្យ ទី8 ខែធ្នូ ឆ្នាំ2013, ម៉ោង 03:47 PM​

ខិតប័ណ្ណ​មិន​បង្ហាញ​អត្តសញ្ញាណ​ ឬត្រាក់​ជា​ច្រើន​សន្លឹក ​ដែល​មាន​ន័យ​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ក្រុម​ជន​អនាមិក ដើរ​បាច​នៅក្នុង​ខេត្ដ​ព្រះ​វិហារ​​អំពាវ​នាវឲ្យ​ពលរដ្ឋ​ខ្មែរ ក្រោក​ឡើងប្រឆាំង​ការដឹកនាំ​ប្រទេស​របស់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បី​ទាមទារ​សិទ្ធិសេរីភាព និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពិតប្រាកដ​។​
​អ្នក​សម្រប​សម្រូល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់  មាន​ប្រសា​ស​ន៏​ថា ត្រាក់​ទាំងនោះ ត្រូវបាន​ប្រជា​ពល​រដ្ឋ​​ប្រទះឃើញ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ​៦២ និង​នៅ​ក្រុង​ព្រះវិហារ ខេត្ដ​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដែល​ទំនងជា​គេ​ដើរ​បោះ ​ពេល​យប់​ថ្ងៃ​ទី​៧​ខែ​ធ្នូ​នេះ។ លោក​បន្ដថា ករណីនេះ ជា​លើក​ទី​១​ហើយ ដែល​ក្រុម​ជនអនាមិក​ ហ៊ាន​ដើរ​បាច​លិខិត​វាយប្រហារ​ខ្លាំងៗ​ទៅលើ​រដ្ឋាភិបាល​។ សំឡេង​៖
​ទាក់ទង​នឹង​បញ្ហា​នេះ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថខេត្ដ​ព្រះវិហារ លោក កង សៅ​គន្ធ មាន​ប្រសា​ស​ន៍​ថា លោក​ បាន​ទទួល​ដំណឹង​នោះ​ហើយ។ លោក​​ថា ត្រាក់​នោះ មាន​ចេតនា​ញុះញុង​ឲ្យ​ប្រជាពលរដ្ឋ​ ​បែកបាក់​សាមគ្គី​គ្នា ហើយ​ពេលនេះ សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ជន​ ដែល​បាចត្រាក់​នោះ​។​ សំឡេង​៖
​ខិតប័ណ្ណ​ដែល​ដាក់ថា រណសិរ្សរំដោះ​ជាតិ​ខ្មែរ មាន​សញ្ញា​សំគាល់​ជា​រង្វង់​មូល មាន​ទម្រ ដោយ​គួ​ស្រូវ និង​រូប​ខ្សែស្រឡាយ​ស្ដេច​នៅក្នុង​រង្វង់ ដែល VOD​ ​ទទួលបាន​នៅ​ថ្ងៃនេះ បង្ហាញថា ក្នុង​ឱកាស​ខួប​មួយឆ្នាំ ​ក្នុង​ការបង្កើត​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ និង​ក្នុង​ឱកាស​ធ្វើ​មហា​បាតុកម្ម​នាពេលខាងមុខ ប្រជាពលរដ្ឋ ព្រះសង្ឃ ប្រជាកសិករ សិស្ស និស្សិត ត្រូវ​ក្រោក​ឡើង​ប្រឆាំង​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន និង រំដោះ​ជាតិ​ខ្មែរ ចេញពី​ការ​ឈ្លាន​ពាន​​របស់​វៀត​ណា​ម​។​
​រហូត​ដល់​រសៀល​នេះ នៅ​មិនទាន់មាន​ព័ត៌មាន ពីមុខ​សញ្ញា​នៃ​ជន​អនាមិក ដែល​បាច​ត្រាក់ ឬ ខិតប័ណ្ណ​លាក់​អត្តសញ្ញាណ​នោះ​នៅឡើយ​ទេ៕
Source:http://vodhotnews.com
http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership