ប​ញ្ជួ​នជនសង្ស័យ១០នាក់ ​ពាក់ព័ន្ឋ​នឹងការប៉ុនប៉ងបង្ក​ហិង្សា​នៅ​មុខ​ស្ថានទូត​វៀតណាម ​ទៅតុលាការ

រាជធានី​ភ្នំ​ពេញ៖ ស​មាជិក​ក្រុម​ចលនា​រណសិរ្ស​រំដោះ​ជា​តិ​ខ្មែរ​ចំនួន​១០នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កា​រិ​យា​​​ល័យ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ប​ញ្ជួ​ន​ទៅដល់​សលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ កាលពីវេ​ល​ម៉ោង​៣រសៀល​ថ្ងៃ​ទី​២៤ ខែតុលានេះ។

សមត្ថកិច្ចបានឱ្យដឹងថា សមាជិក​ក្រុម​ចលនា​រណ​សិរ្ស​រំដោះជាតិ​ខ្មែរ​​១០​នាក់​នោះមានដូចជាៈ ​១-​ឈ្មោះ​ ឈុ​ន ណា​គង់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២-ឈ្មោះ​ លីវ យី ភេទ​ប្រុស អាយុ​២៩ឆ្នាំ ៣-ឈ្មោះ​ ឈុ​ន ឆាត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ៤-​​ឈ្មោះ​ឡា​ត់ ​លី​ហេង ភេទប្រុស អាយុ២២ឆ្នាំ ៥-ឈ្មោះ​ ច្រាញ់ ម៉ុ​ច ភេទ​ប្រុស អាយុ២៤ឆ្នាំ ៦-​ឈ្មោះ​ ឆាយ វិច ភេទប្រុស អាយុ៤០​ឆ្នាំ ៧-​ឈ្មោះ​​ឈឹ​ម ស្ម័គ្រ ភេទ​ប្រុស អាយុ​៥៧ឆ្នាំ ៨-ឈ្មោះ ​ចាន់ រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៩-​ឈ្មោះ ​អាន ចាន់ ភេទ​ប្រុស អាយុ​៣៥ឆ្នាំ និ​ង​១០-​ឈ្មោះ​​ចាន់ ស្នា ភេ​ទ​ប្រុស អាយុ​២៧ឆ្នាំ។ ជន​ជាប់សង្ស័យ​ទាំង​១០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគ​របាល​កា​រិយា​ល័យ​សន្តិសុខរាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កំលាំង​មូល​​ដ្ឋាបើ​ក​កិច្ច​ប្រតិបត្តិការ​ចាប់ខ្លួន កាលពី​វេលា​យប់​ថ្ងៃ​ទី​២២-២៣​ ខែតុលា ឆ្នាំ២០១៤ នៅ​ទឹកដី​ខណ្ឌ​មាន​ជ​យ័ និង​ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ។

យោង​តាម​​គេហទំព័រ​របស់នគរបាលក្រសួងមហាផ្ទៃ លោក​គៀត ច​ន្ទ័​ថា​រិ​ទ្ធ ដែល​ជា​អ្នកនាំពាក្យនៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​មាន​ប្រសាសន៍​ថា ពួក​គេ​ទាំង​១០​​នាក់​ គឺជា​សមាជិក​ក្រុម​ចលនា​រណសិរ្ស​រំ​ដោះ​ជាតិខ្មែរ ដែល​បង្កើត​ឡើយ​ដោយ​ឈ្មោះ​ សម សេរី ហៅ ស សេរី ហៅយាន យៀ​ប និង​បក្សពួក​១​ក្រុម​ដែល​​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺម៉ាក។

ចលនា​ក្រុម​នេះ​ត្រូវ​បាន​គេ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១២ នៅ​ប្រទេស​ថៃ។ ក្រុម​នេះ​ត្រូវ​បាន​ចោទ​ប្រកា​ន់​ថា ​បាន​ធ្វើ​សកម្មភាព​បាច​ខិត្ត​ប​ណ្ណ័​ប្រឆាំង​នឹង​ប្រមុខ​រាជរដ្ឋាភិបាល ហ្វឹក​ហាត់​កម្លាំង​ភាវរកម្ម ដាក់​គ្រឿងផ្ទុះ​ដោយ​សម្ងាត់​នៅ​តាម​ជាយ​ដែន​ប្រទេស​ថៃ។ កសាង​បណ្តាញ​នៅ​កម្ពុជា ដើម្បី​ប្រមូល​ព័ត៌មាន និង​ប​ញ្ជូន​ព័ត៌មាន​ចេញ​ទៅ​ឲ្យ​មេ​ខ្លោង​នៅ​ក្រៅប្រទេស ដែល​ចលនា​នេះ​គឺ​មាន​គោល​បំ​ណ ង​​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា។

ជន​ជាប់​ស​ង្ស័យ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​និង​កំ​ពុ​ង​ដំណើរការ​ក្នុងការ​សាកសួរ ដើម្បី​​រក​បទល្មើស​ចោទប្រកាន់​ជា​ផ្លូវការ សំរាប់​ប្រគល់ជូន​ទៅ​​ខាង​ចៅក្រម​ស៊ើបសួរ​ សម្រេច​ឃុំខ្លួនដាក់​ពន្ធនាគារ​រង់ចាំ​បើកសវនាការ​ផ្តន្ទាទោស តាម​ផ្លូវ​ច្បាប់៕
Recourse:http://www.fpmonline.net/article/86962

http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership