រដ្ឋាភិបាល​ប្រទេស​ដាណឺម៉ាក​ទទួល​ស្គាល់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជា​អង្គការ​ស្រប​ច្បាប់

ជន​ជាប់​ចោទ​ទាំង ៧​នាក់​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ នៅ​ក្នុង​បន្ទប់​ជន​ជាប់​ចោទ នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤។

រដ្ឋាភិបាល​ប្រទេស​ដាណឺម៉ាក ទទួល​ស្គាល់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជា​អង្គការ​ស្រប​ច្បាប់​មួយ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ៊ុនដែសថិត (Hundested) ប្រទេស​ដាណឺម៉ាក។

លិខិត​ទទួល​ស្គាល់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​របស់​អាជ្ញាធរ​ទីក្រុង​ហ៊ុនដែសថិត ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ រួម​ទាំង​ប្រធាន​រណសិរ្ស​ចំនួន ១៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ ពី​បទ​រួម​គំនិត​គ្នា​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន លោក សម សេរី ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​បដិសេធ​ចោល។

លោក សម សេរី កាល​ពី​ថ្ងៃ​ទី​១៥ ឧសភា មាន​ប្រសាសន៍​ថា ការ​ទទួល​ស្គាល់​របស់​រដ្ឋាភិបាល​ដាណឺម៉ាក នឹង​ធ្វើ​ឲ្យ​សមាជិក​រណសិរ្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ អាច​នឹង​ត្រូវ​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង ពីព្រោះ​អង្គការ​របស់​លោក​នឹង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដោយ​អហិង្សា ក្នុង​ការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​កម្ពុជា៖ «ដោយសារ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពួក​ខ្ញុំ​ថា​ជា​ភេវករ។ គេ​ចេញ​មក​ដើម្បី​ឲ្យ​ដឹង​ថា ដាណឺម៉ាក ទទួល​ស្គាល់​ជា​ផ្លូវ​ការ»។

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១១ ឧសភា បាន​ចាប់​ឃាត់​ខ្លួន​សកម្មជន​រណសិរ្ស​ម្នាក់ ពី​បទ​ចែក​ចាយ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ឫស​គល់​ថ្ងៃ ៧​មករា ជា​សៀវភៅ​ចងក្រង​ពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ភ្នំពេញ។ រណសិរ្ស​នេះ កាល​ពី​ឆ្នាំ​២០១៣ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ៕Re Source: www.rfa.org

http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership