រណសិរ្សរំដោះជាតិខ្មែរ ប្តឹងអាយ៉ងយួន ហ៊ុន-សែន និងប្រទេសពាក់ព័ន្ធ ទៅតុលាការ ICC ពីបទសម្លាប់ខ្មែរ តាំងពីឆ្នាំ១៩៧៥ រហូតដល់បច្ចុប្បន្ន

រណសិរ្សរំដោះជាតិខ្មែរ ប្តឹងអាយ៉ងយួនហ៊ុន សែន និងប្រទេសពាក់ព័ន្ធ ទៅតុលា​ការ ICC​ពី​បទ​​សម្លាប់ខ្មែរ តាំងពីឆ្នាំ១៩៧៥ រហូតដល់បច្ចុប្បន្នៈ ដែលបានរំលោភច្បាប់ អង្គការសហប្រជាជាតិ ដែលបានប្រកាស ជាសកលកាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ១៩៤៨ ស្តីពី សិទ្ធិមនុស្ស ហើយក្នុងមាត្រាទី៥ នៃអង្គការ សហប្រជាជាតិបានចែងថា “គ្មានជនណាម្នាក់ ត្រូវទទូលទារុណកម្ម ឬការធ្វើបាប​យ៉ាង​ឃោរ​ឃៅ អមនុស្សធម៌ ឬថោកទាបឡើយ”។
យើងសម្លឹងមើល ប្រទេសកម្ពុជាយើង ក្រោយពីសន្ធិសញ្ញា ទីក្រុងស្សីណែវ ប្រទេសទាំងបី ខ្មែរ ឡាវ យួន នៅឥណ្ឌូចិន បានឯករាជ្យពីបារាំ នៅឆ្នាំ១៩៥៤។ តែត្រូវបានយួនរៀបចំ ផែនការ គ្រប់គ្រងម្តង។ យួនបានបង្វក់ ស្តេចសីហនុ ដោយថ្វាយស្រី យួនមូនិច ដែលមានម្តាយ ជាជនជាតិយួន ឪពុកជាជនជាតិ អ៊ីតាលី ដើម្បីកកូរនយោបាយ នៅស្រុកខ្មែរ ​និងចាប់ខ្មែរ ប្រមាណ ៣៥០០-៤០០០នាក់ យកទៅបញ្ចូល មនោគមវិជ្ជាខុសទិស ហើយបញ្ជូនមក សម្លាប់ខ្មែរ នៅសម័យប៉ុល ពល។
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្មែរទាំងនោះត្រូវបាន យួន និង អាយ៉ងរបស់គេ គឺ គណបក្សប្រជាជន កម្ពុជា ហ៊ុន-សែន ជា-សៀម និង ហេង-សំរឹនចូលមកកាប់ សម្លាប់ទាំងអស់​ ដោយចោទថា ពួកប៉ុល-ពត ដើម្បីបំបិទ​ភស្តុតាង ហើយយកលេសថា មកជួយខ្មែរ និងបន្តសម្លាប់ខ្មែរ រហូតដល់ សព្វថ្ងៃ។ ត្រង់នេះហើយដែល ប្រទេសយួន និងក្រុម គណបក្សប្រជាជន កម្ពុជា ហ៊ុន-សែនរំលោភ សិទ្ធិមនុស្ស។

ចំណែកឯមាត្រាទី៨ នៃច្បាប់អង្គការ សហប្រជាជាតិ ក៏បានចែងថា “មនុស្សគ្រប់រូប មានសិទ្ធិប្តឹង​ទៅ តុលាការ​អន្តរ​ជាតិ ដែលមានសមត្ថភាព រកខុសត្រូវ អំពីអំពើទាំងឡាយណា ដែលរំលោភ លើសិទ្ធិសំខាន់ៗ របស់ខ្លួន ហើយដែលមានចែង នៅក្នុងធម្មនុញ្ញ ឬនៅក្នុងច្បាប់”។ ដោយឃើញនូវ សេចក្តីប្រកាស ទាំងនេះហើយទើប រណសិរ្សរំដោះជាតិខ្មែរ បង្កើតឡើងដើម្បី ប្តឹងនិង ទាមទារនូវសិទ្ធិ របស់ខ្មែរ ដែលប្រទេសយួន នឹងអាយ៉ងរំលោភ សិទ្ធិមនុស្សនៅស្រុកខ្មែរ
ទៅតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ នាទីក្រុងឡាអេ ប្រទេសហូឡង់។
ដូច្នេះសូមប្រិយមិត្ត ទស្សនាវីឌីអូ (វិទ្យុអាស៊ីសេរី)  លោក យន់-សាមាន សម្ភាសន៍លោក សម-សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរដូចតទៅ!!

សូមតាមដានបន្តៈ​ រណសិរ្សរំដោះជាតិខ្មែរបន្តប្ដឹងលោកហ៊ុន សែន ទៅតុលាការអន្តរជាតិ

 
វែបសៃត៍ៈ រណសិរ្សរំដោះជាតិខ្មែរ

http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership