រណសិរ្សរំដោះជាតិខ្មែរ ថ្កោលទោសជនផ្តាច់ការ ហ៊ុន សែន និងបក្សពួក!!

រណសិរ្សរំដោះជាតិខ្មែរ សូមអំពាវនាវដល់ សហគមន៏អន្តរជាតិ សហរដ្ឋអាមេរិក សហគមន៏អ៊ីរ៉ុប និងអង្គសហប្រជាជាតិ សូមចាត់វិធានការណ៏ ជាបន្ទាន់ទៅលើជនផ្តាច់ការ ហ៊ុន សែន និងបក្សពួក និងសូមជួយ អន្តរាគមន៏ដល់ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើបាតុកម្ម ដោយសន្តិវិធី ដែលត្រូវទាហាន កងកម្លាំងប្រដាប់អាវុធ ហ៊ុន សែន បង្រ្កាបនិង
បាញ់ប្រហារសម្លាប់ យ៉ាងសាហាវឃោឃៅនៅ ថ្ងៃទី០២ខែមករា ឆ្នាំ២០១៤ និងថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៤នេះ។

ការបង្រ្កាបយ៉ាងសាហាវឃោឃៅ ទៅលើក្រមបាតុករអហិង្សានេះ បណ្តាលឲ្យមនុស្ស ចំនូន ៤នាក់ស្លាប់ និងរបួសជាច្រើននាក់ និងជាច្រើននាក់ទៀតត្រូវបានចាប់ខ្លួន ក្នុងនោះរួមមាន
ព្រះសង្ឃនិងកម្មករ។ យើងខ្ញុំសូមចូលរួម រំលែកទុក្ខដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរបួស។

រណសិរ្សរំដោះជាតិខ្មែរ សូមថ្កោលទោស យ៉ាងដាច់អហ័ង្ការចំពោះ អំពើព្រៃផ្សៃ ដែលប្រព្រឹត្ត ដោយពួកកុម្មុយនិស្តផ្តាច់ការ ហ៊ុន សែន និងអាណានិគមយួននេះ។

                                               ធ្វើនៅប្រទេសដាណឺម៉ាក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤
                                                                                        ប្រធាន រ.ស.រ.ជ.ខ
                                                                                             សម សេរី
Source:www.knlf.net

http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership