រណសិរ្ស​រំដោះជាតិ​ខ្មែរ​ប្រកាស​ធ្វើបាតុកម្ម​ប្រឆាំង​វៀតណាម​នៅ​ថ្ងៃទី​២៣​តុលា

​ភ្នំពេញ:  រណសិរ្ស​រំដោះជាតិ ខ្មែរ ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស បានប្រកាស​ធ្វើបាតុកម្ម​ប្រឆាំង វៀតណាម នៅមុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា និង​ដើរ​ហែ​ក្បួន​ដាក់​ញ​ត្ដិ តាម​ស្ថានទូត​ប្រទេស​ហត្ថលេខា​នៃ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​២០១៤​ខាងមុខនេះ​។​

          ​យោងតាម​លិខិត​របស់​រណសិរ្ស រំដោះជាតិ ដាក់ជូន​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ កាល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤ បានឱ្យដឹងថា រណសិរ្ស​រំដោះជាតិ​ខ្មែរ នឹងធ្វើ​បាតុកម្ម នៅមុខ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ ចាប់ពី​ម៉ោង ៨ ព្រឹក​ដល់​ម៉ោង ៤ រសៀល ដែលមាន​អ្នកចូលរួម​ចំនួន ២០០​នាក់ ក្នុងនោះ​មាន​ការហែក្បួន ដាក់​ញ​ត្ដិ​តាម​បណ្ដា​ស្ថានទូត​នៃ​ប្រទេស ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង ប៉ារីស​២៣ ខែតុលា ឆ្នាំ​១៩៩១ ទាំង​១៩ ប្រទេស​ផងដែរ​។​

      ​រណសិរ្ស​រំដោះ​ជា​ត្មិ​ខ្មែរ បាន បញ្ជាក់ថា គោលបំណង​នៃ​ការធ្វើ បាតុកម្ម​នៅ​ថ្ងៃទី​២៣ ខែតុលា មាន​ចំនួន ៣​ចំណុច​មានដូចជាៈ ១.​ដើម្បី​ទាមទារ ឱ្យ​ប្រទេស​វៀតណាម​គោរព​នូវ​កិច្ច ព្រមព្រៀង ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១​។ ២.​ទាមទារ​ឱ្យ​ប្រទេស​វៀត​-​ណា​ម ទទួលស្គាល់​ប្រ​វ​ត្ដិ​សាស្ដ្រ​ពិត​ថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​ទឹកដី​ដើម កំណើត​របស់​ខ្មែរ និង​ទី​៣.​ទាមទារ​ឱ្យ ប្រទេស​វៀតណាម ដក​អាណានិគម មិន​ចេញមុខ​នៅលើ​ទឹកដី​ខ្មែរ​។​
          ​ជាមួយគ្នានេះ នៅក្នុង​ការដាក់ ញ​ត្ដិ​ជូន​អភិបាល​រាជធានី​ភ្នំពេញ​ក៏មាន ការប៉ះទង្គិច​គ្នា​បន្ដិចបន្ដួច​រវាង​តំណាង រណសិរ្ស​រំដោះជាតិ​ខ្មែរ​ជាមួយនឹង​ក្រុម សន្ដិសុខ​សាលាខណ្ឌ​ដូនពេញ និង សាលា​រាជធានី​ភ្នំពេញ ដោយសារ តំណាង​រូបនោះ បាន​ស្រែក​ញុះញង់ នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ឱ្យ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើបាតុកម្ម​នៅ មុខ​សាលាក្រុង​នោះ គាំទ្រ​ខ្លួន​មក​ធ្វើ បាតុកម្ម​នៅ​ថ្ងៃទី​២៣ ខែតុលា​ខាងមុខ​។​

          ​ចំណែក​លោក​ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​ប្រាប់ រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែ តុលា​ថា សាលា​រាជធានី​ភ្នំពេញ​នៅ​មិន ទាន់​ទទួលបាន​លិខិត​ជូនដំណឹង​របស់ រណសិរ្ស​រំដោះជាតិ​ខ្មែរ​ស្ដីពី​ការធ្វើ បាតុកម្ម​នៅ​ថ្ងៃទី​២៣ ខែតុលា នៅឡើយ ទេ​។​
          ​សូមជម្រាបថា រណសិរ្ស​រំដោះ ជាតិខ្មែរ មាន​លោក​សម សេរី ជា​ប្រធាន និង​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​។ ហើយ រណសិរ្ស​រំដោះជាតិ​ខ្មែរ​នេះ គឺ​បង្កើត ឡើង​នៅក្នុង​គោលបំណង​ប្រឆាំង ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដែល កើតចេញពី​ការបោះឆ្នោត​ដោយ​ស្រប ច្បាប់​។ 

​    ​ក្រុម​សមាជិក​នៃ​រណសិរ្ស រំដោះជាតិ​ខ្មែរ​នាពេល​កន្លងមក​តែង តែ​ធ្វើ​សកម្មភាព​បាច​ខិ​ត្ដ​ប័ណ្ណ​ប្រឆាំង រដ្ឋាភិបាល និង​បាន​វាយប្រហារ​ខ្លាំង ទៅលើ​ថ្នាក់ដឹកនាំ​ថែម​ទៀតផង​។ ដោយមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ មាន​សមត្ថកិច្ច​ប្រទេស​ថៃ នៅក្នុង​អំឡុង ខែមីនា ឆ្នាំ​២០១៣ សមាជិក​នៃ រណសិរ្ស​រំដោះជាតិ​ខ្មែរ ចំនួន​៦​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​ថៃ បញ្ជូន មក​កម្ពុជា ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ របស់​កម្ពុជា​។​

          ​សមាជិក​នៃ​រណសិរ្ស​រំដោះជាតិ ខ្មែរ​ចំនួន​៦​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​នា ពេលកន្លងមក​រួមមានៈ​១. ឈ្មោះ ថាច់ ទី ចាប់ខ្លួន​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ ២០១៣ ។​២.​ឈ្មោះ យ៉ាន់ យាវ ចាប់ខ្លួន នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៣​។ ៣.  ឈ្មោះ ថាច់ កុង​ភួង ចាប់ខ្លួន​នៅ​ថ្ងៃ ទី​១៤ ខែមីនា ឆ្នាំ​២០១៣​។ ៤. ឈ្មោះ យាន គឹម​ស្រ៊ុន ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៣​។ ៥.​ឈ្មោះ យ៉ាន យើ​ប ចាប់ខ្លួន​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ ២០១៣​។ ៦.​ឈ្មោះ ខេ​ម ម៉ា ចាប់ខ្លួន ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣​។ 

          ​ចំណែក​សកម្មជន​រប​ស់ រណសិរ្ស​រំដោះជាតិ ត្រូវបាន​លួច​បង្កើត ឡើង​នៅក្នុង​ប្រទេស​កម្ពុជា កាលពី ពេល​ថ្មីៗ​នេះ ដោយ​បានធ្វើ​សកម្មភាព បង្កប់​នៅក្នុង​ការធ្វើ​បាតុកម្ម​ប្រឆាំង ជាមួយ​វៀតណាម​នៅមុខ​ស្ថានទូត វៀតណាម​នាពេល​កន្លងមក​៕ មុនី​រ័ត្ន
ប្រភពដើម http://www.rasmeinews.com

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership