លោកសម-សេរីប្រធាន រណសិរ្សរំដោះជាតិខ្មែរ នឹងចូលរួមប្រជុំជាមួយ អង្គការសហប្រជាជាតិ នៅថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០១៤ ខាងមុខនេះ

យោងតាមព័ត៌មាន របស់សកម្មជន រណសិរ្សរំដោះជាតិខ្មែរ ដែលផ្សាយតាមហ្វេសប៊ុកថា៖
លោក សម សេរី ដែលជាប្រធាន រណសិរ្សរំដោះជាតិខ្មែរ និងអញ្ជើញចូលរួមប្រជុំ ស្តីពី ក្រុមការងារត្រួតពិនិត្យ សិទ្ធិមនុស្សជាសាកល (Universal Periodic Review Working Group) ដែលរៀបចំកម្មវិធីដោយ អង្គការសហប្រជាជាតិ នៅទីក្រុងស្សឺណែវ ប្រទេសស្វិស ចាប់ពីថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០១៤ខាងមុខនេះ។ ក្នុងឱកាសនោះលោក សម សេរី និងចូលជួបមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកបន្ទុកកិច្ចការ សិទ្ធិមនុស្សរបស់ អង្គការសហប្រជជាតិផងដែរ។

នៅក្នុងអង្គប្រជុំនោះដែរ លោក សម សេរី នឹងលើកឡើងពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ នៅក្នុងប្រទេសកម្ពុជាដូចជា៖ ការរឹបអូសដីធ្លី ការបាញ់សម្លាប់កម្មករ និងការឈ្លានពាន របស់ប្រទេសវៀតណាម ដែលរំលោភកិច្ចព្រមព្រៀងទីក្រុងបារីស ២៣ តុលា ១៩៩១ ។ លោក សម សេរី និងស្នើរសុំអង្គការសហប្រជាជាតិ ឱ្យជំរុញអង្គការ ព្រហ្មទណ្ឌអន្តរជាតិ ឱ្យចាត់វិធានការណ៍នាំខ្លួនលោក ហ៊ុន សែន មកកាត់ទោស នៅតុលាការឧក្រឹដ្ឋកម្ម អន្តរជាតិ (ICC) នាទីក្រុងឡាអេ ប្រទេសហូឡង់ឱ្យបានឆាប់បំផុត។

នេះគឺជាក្តីសង្ឃឹមដែលខ្មែរយើងកំពុងរងចាំ ហើយក៏ជាឱកាសដ៏កម្រ របស់ចលនានយោបាយ ខ្មែរយើង ដែលបានចូលរូមប្រជុំ ជាមួយអង្គការសហប្រជាជាតិ ហើយអាចលើកឡើង ពីការឈឺចាប់ របស់ខ្មែរយើង ដែលពួកផ្តាច់ការគណបក្សប្រជាជនកម្ពុជា ហ៊ុន សែន អាយ៉ងយួន និងយួនរំលោភកិច្ចព្រមព្រៀងទីក្រុងបារីស ២៣ តុលា ១៩៩១ ដើម្បីលេបយក ប្រទេសខ្មែរយើង ដាក់ចូលក្នុងសហព័ន្ធឥណ្ឌូចិន និងធ្វើដំណើរឆ្ពោះទៅទិសខាងលិច។

គួបញ្ជាក់ផងដែរ រណសិរ្សរំដោះជាតិខ្មែរ បានកកើតកាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ដែលដឹកនាំដោយ លោក សម សេរី ហើយមានទីស្នាក់ការកណ្តាល នៅប្រទេសដេណឺម៉ាក់ សហគមន៍អ៊ឺរ៉ុប។

ក្នុងគោលការណ៍រណសិរ្សរំដោះជាតិខ្មែរ ទាំង៧ប្រការ ក្នុងប្រការទី៥បានប្រកាសថា៖ រណសិរ្សរំដោះជាតិខ្មែរ នឹងទាមទារលើឆាកជាតិ និងជាពិសេសអន្តរជាតិ មិនឱ្យទទូលស្គាល់ រដ្ឋាភិបាលខ្មែរបច្ចុប្បន្ន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងជនផ្តាច់ការ ហ៊ុន សែន អាយ៉ងយួន។ រណសិរ្សរំដោះជាតិខ្មែរទាមទារអន្តរជាតិ និងអង្គការសហប្រជាជាតិ ឱ្យប្រកាសភាពអាសន្នមួយនៅកម្ពុជាជាបន្ទាន់ ព្រមទាំងដាក់កម្លាំងអង្គការសហប្រជាជាតិ ឬកម្លាំងអន្តរជាតិនៅកម្ពុជា។

រណសិរ្សរំដោះជាតិខ្មែរទាមទារឱ្យបង្កើតរដ្ឋាភិបាលខ្មែរបណ្តោះអាសន្នមួយដើម្បីចាត់វិធាន ការឱ្យមានប្រសិទ្ធភាពធានានូវការអនុវត្ត សន្ធិសញ្ញាទីក្រុងប៉ារីស ស្តីបញ្ហាកម្ពុជា ឱ្យបានសម្រេចជោគជ័យ និងត្រឹមត្រូវ និងទទួលស្គាល់រដ្ឋាភិបាល ខ្មែរដែលបង្កើតនៅ ក្រៅប្រទេស ជារដ្ឋាភិបាលខ្មែរបណ្តោះអាសន្ននៅកម្ពុជា។

លោកអ្នកនាងជាទីមេត្រី! ក្នុងឱកាសដ៏មានតម្លៃនោះដែរ លោក សម សេរី និងជួបសំណេះ សំណាល ជាមួយបងប្អូនខ្មែរយើង នៅអ៊ឺរ៉ុបដែលបានធ្វើបាតុកម្ម នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅខាងមុខទីស្នាក់ការ អង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវនោះដែរ។

បាតុករនឹងទាមទារ ឱ្យអង្គការសហប្រជាជាតិ ជួយរកយុត្តិធម៌ដល់ជាតិសាសន៍ខ្មែរ ដែរត្រូវរបបផ្តាច់ការ ហ៊ុន សែន អាយ៉ងយួន ធ្វើទុក្ខបុកម្នេញ មានការរឹបអួសដីធ្លីជាដើម ដូចដែលលោក សម សេរី លើកឡើងក្នុងឱកាសប្រជុំនោះ៕

ប្រភពដើមៈ Facebook Chey_ Odom
គោលការណ៍រណសិរ្សរំដោះជាតិខ្មែរ

http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership