សមត្ថកិច្ច​បញ្ជូន​សមាជិក​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៤ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​១០​នាក់ ដែល​ជា​សមាជិក​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ពាក់​ព័ន្ធ​គម្រោង​ចែក​ខិត្តប័ណ្ណ​ក្នុង​គោលបំណង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ប៉ុន្តែ​រហូត​មក​ទល់​ព្រលប់​ថ្ងៃ​ដដែល​នេះ តុលាការ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ពោល​គឺ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា សមត្ថកិច្ច​នឹង​បញ្ជូន​ក្រុម​ជនសង្ស័យ​មក​តុលាការ​ម្តង​ទៀត ។​

​សមាជិក​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ទាំង​១០​នាក់ នេះ​មាន​ទី​១-​ឈ្មោះ ឈុន ណា​គង់  អាយុ​២៨​ឆ្នាំ ទី​២-​ឈ្មោះ លីវ យី  អាយុ​២៩​ឆ្នាំ ទូ​៣-​ឈ្មោះ ឈុន ឆាត អាយុ ២៩​ឆ្នាំ ទី​៤-​ឈ្មោះ​ឡា​ត់ លី​ហេង  អាយុ​២២​ឆ្នាំ ទី​៥-​ឈ្មោះ ច្រាញ់ ម៉ុ​ច  អាយុ​២៤​ឆ្នាំ ទី​៦-​ឈ្មោះ ឆាយ វិច  អាយុ​៤០​ឆ្នាំ ទី​៧-​ឈ្មោះ​ឈឹម ស្ម័គ្រ​អាយុ​៥៧​ឆ្នាំ ទី​៨-​ឈ្មោះ ចាន់ រ៉ា  អាយុ​២៣​ឆ្នាំ ទី​៩-​ឈ្មោះ អាន ចាន់  អាយុ​៣៥​ឆ្នាំ និង​ទី​១០-​ឈ្មោះ​ចាន់ ស្នា ភ​អាយុ​២៧​ឆ្នាំ ។​

​ក្រុម​ជនសង្ស័យ​ទាំង​១០​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កំលាំង​មូល​ដ្ឋាន​បើក​កិច្ចប្រតិបត្តិការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វយ​ប់​ថ្ងៃទី​២២ ​និង​២៣ ខែតុលា ​ឆ្នាំ​២០១៤ ក្នុង​ទឹកដី​ខណ្ឌ​មាន​ជ័យ​ និង​ខណ្ឌចំការមន​។​

​ពាក់​ព័​ន្ធហា​នេះ គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ តាមរយៈ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ដែល​ជា​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់​ថា ពួកគេ​ទាំង​១០​នាក់​គឺជា​សមាជិក​ក្រុម​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​បង្កើត​ឡើយ​ដោយ​ឈ្មោះ សម សេរី ហៅ ស សេរី ហៅ យាន យៀប និង​បក្សពួក​១​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក ។

ចលនា​ក្រុម​នេះ​ត្រូវ​បាន​គេ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១២ នៅ​ប្រទេស​ថៃ ។ ក្រុម​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ប្រឆាំង​នឹង​ប្រមុខ​រាជរដ្ឋាភិបាល ហ្វឹកហាត់​កម្លាំង​ភេរវកម្ម ដាក់​គ្រឿងផ្ទុះ​ដោយ​សម្ងាត់​នៅ​តាម​ជាយដែន​ប្រទេស​ថៃ ។ កសាង​បណ្ដាញ​នៅ​កម្ពុជា ដើម្បី​ប្រមូល​ព័ត៌មាន និង​បញ្ជូន​ព័ត៌មាន​ចេញទៅ​ឲ្យ​មេខ្លោង​នៅ​ក្រៅ​ប្រទេស ដែល​ចលនា​នេះ​គឺ​មាន​គោលបំណង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ៕
http://edition.bayontv.com.kh/bayontv-national-news/33181-2014-10-24-12-03-52.html

http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership