សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០នាក់​ស្វះស្វែង​សុំ​នៅ​ក្រៅ​ឃុំ​

Credit@ http://www.cambodiadailykhmer.com ដោយ ឃី សុវុឌ្ឍី | APRIL 22, 2015

សមាជិក​១០​រូបនៃ​រណសិរ្ស​រំដោះជាតិ​ខ្មែរ​​ ជា​ក្រុមតស៊ូមតិ​ដែល​តាម​​ចោទថា បាន​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ត្រូវបាន​សាកសួរ​នៅ​សាលា​ឧទ្ធរណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ជុំវិញ​ការ​ខំប្រឹង​ប្រែង​សុំការ​ដោះលែង​នៅ​ក្រៅឃុំ។

បុរស​ទាំង​១០​នាក់នេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែតុលា​​ពាក់ព័ន្ធ​​សកម្មភាព​មួយ​ចំនួន​រួម​មាន​ការ​និយាយ​អុជអាល​ និង​ការ​តវ៉ា​នៅខាងក្រៅ​​ស្ថានទូត​វៀត​ណាម​ដែល​ចាត់ថា ជា​ការ​ប៉ុន​ប​៉ង​ផ្តួល​រំលំ​​រដ្ឋា​ភិបាល។

Credit@ http://www.cambodiadailykhmer.com/news/24364/

ចៅក្រម ភូ​ពៅស៊ុន ដែល​ជា​អធិបតី​ក្នុង​សវនាការ​ជំនុំ​ជម្រះ​កាល​ពីម្សិលមិញ​បាន​ច្រាន​ចោល​សំណើ​សុំនៅ​ក្រៅ​ឃុំ​ដែលត្រូវ​បាន​ច្រាន​ចោលកាល​​ពី​ពេល​មុននោះបានមាន​ប្រសា​សន៍ថា លោក ជូង ជូងី មេធាវី​តំណាង​ក្រុមនេះ​​បានស្នើ​សុំពន្យារពេល​ ប៉ុន្តែ​ថា បុរស​ទាំង​នេះ​បាន​ជំទាស់​ចំពោះ​ការ​ពន្យារពេល​នេះ ដូច្នេះហើយ ពួកគេ​បាន​សម្រេច​​តំណាង​ដោយ​ខ្លួន​ឯង។

លោក​បាន​មាន​ប្រសាសន៍ថា “មេធាវី​របស់ពួកគេ​​បាន​ស្នើ​សុំពន្យារពេល​សវនាការ​នេះ ប៉ុន្តែ​​ចុង​ចោទ​ទាំង​អស់នេះ​​បានលើក​ឡើង​ថា ពួកគេ​មិន​ចង់​ពន្យារពេល​ទេ ពីព្រោះ​ពួកគេ​អាច​ការ​ពារ​ខ្លួន​ឯង​បាន”។ ចៅក្រម​រូបនេះ​បាន​មានប្រសាសន៍ថា តុលាការ​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​២៨ ខែមេសា។

លោក ជូង​ ជូងី ដែល​តែង​តែតំណាង​​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​​​នៅក្នុងតុលាការ​នោះ​​ មិន​អាច​ទាក់ទង​បានទេ។

អ្នក​ប្រឆាំង​ទាំង​១០រូបនេះ​មានលោក​ លីវ​ យី អាយុ​៣០ឆ្នាំ ឃុន ណារ៉ុង អាយុ​២៩ឆ្នាំ ឈុន ឆាត​ អាយុ​៣០ឆ្នាំ ជ្រាច មុជ អាយុ​២៤ឆ្នាំ ឡាត់ លីហេង អាយុ២២ឆ្នាំ​ ចាន់ ស្នា អាយុ​២៧ឆ្នាំ ឈឹម​ ស្ម័គ្រ អាយុ​៥៧ឆ្នាំ អាន ចាន់ អាយុ​៣៥ឆ្នាំ ​ចាន់ រ៉ា អាយុ​២៣ឆ្នាំ និង​ ឆាយ វិត អាយុ​៤០ឆ្នាំ ភាគច្រើន​ជា​ពលករ​ និង​កសិករ​ ហើយ​អ្នក​ទាំង​អស់នេះ​ប្រឈម​ការ​ចោទ​ប្រកាន់​ពី​បទ “ញុះញង់​​ឲ្យ​មានការ​ប្រើ​អំពើ​ហិង្សា” អំឡុង​ការ​តវ៉ា​កាលពីឆ្នាំមុន។

អ្នកស្រី ហ៊ិន សៅរី អាយុ​៣០ឆ្នាំ ជាប្រពន្ធ​របស់​លោក យី បានលើកឡើង​បន្ទាប់ពី​សវនា​ការ​កាលពី​ម្សិលមិញថា ​ប្តីរបស់អ្នកស្រី មិន​មាន​ទោស​ទេ។

អ្នកស្រី​បាន​និយាយ​ថា “​ប្តី​របស់ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នោះទេ ពីព្រោះ​គាត់​មិន​មាន​អាវុធ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ឡើយ”។

លោក អំ សំអាត​ ទីប្រឹក្សា​ផ្នែក​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បានមាន​ប្រសា​សន៍ថា លោក​ជឿថា ការ​ចាប់ខ្លួនក្រុមនេះ​កាលពី​ឆ្នាំមុន​​គឺ​ជា​ហេតុ​ផល​នយោបាយ ហើយ​ថា អ្នក​ទាំង​១០នាក់​​គួរ​ត្រូវបានដោះលែង​ឲ្យ​នៅក្រៅឃុំ​ ពីព្រោះ​មិន​មាន​ភ័ស្តុតាងគ្រប់គ្រាន់​ក្នុង​ការ​ដាក់បន្ទុក​ពួកគេ​ឡើយ។

លោក​បានមាន​ប្រសាសន៍ថា “ខ្ញុំគិត​ថា [ពួកគេ​គួរ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ] លុះណា​តែពួកគេ​បានធ្វើ​សកម្មភាព ឬ​មាន​អាវុធដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល”៕សារុន​​

 

តាមដាអានព័ត៌មានរហ័សទាន់ចិត្ត@

(http://www.Khmerleadership.org)

(http://www.facebook.com/knlfnews?)

 

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership