រណសិរ្សរំដោះជាតិខ្មែរអំពាវនាវ ឱ្យខ្មែរក្រោកឡើងទំលាក់ ហ៊ុន សែន ចេញពីអំណាច


ក្នុងឱកាសគម្រប់ខួប១ឆ្នាំ នៃការបង្កើត រណសិរ្សរំដោះជាតិខ្មែរ ដែលបង្កើតឡើង កាលពីថ្ងៃទី ១២ ខែឆ្នូ ឆ្នាំ២០១២ មានទីស្នាក់ការ នៅប្រទេសដាណឺម៉ាក ដឹកនាំដោយៈ លោក សម សេរី ។
រណសិរ្សរំដោះជាតិខ្មែរ មានការគាំទ្រពីអង្គការ សហប្រជាជាតិ អង្គការសិទ្ធិមនុស្ស ពិភពលោក អង្គការឧក្រិដ្ឋកម្ម អន្តរជាតិ សហរដ្ឋអាមេរិច ប្រទេសដាណឺម៉ាក អង់គ្លេស អូស្ត្រាលី និងចង់
សម្ព័ន្ធជាមួយ ប្រទេសប្រជាធិបតេយ្យជាមិត្ត ដើម្បីរំដោះជាតិ សាសនា ប្រជាជាតិខ្មែរ ចេញពី របបផ្តាច់ការ អាយ៉ងយួនហ៊ុន សែន និងអាណានិគម យួនឈ្លានពាន។

រណសិរ្សរំដោះជាតិខ្មែរ តែងតែចែក នឹងបាចសៀវភៅ ឫសគល់ប្រាំពីរមករា មេដឹកនាំជាតិខ្មែរ ទាំងពីភាគ ដែលនិពន្ធដោយ លោក សម សេរី ប្រធាន រណសិរ្សរំដោះជាតិខ្មែរ និងខិត្តប័ណ្ណ ជាហូរហែជាច្រើនឆ្នាំ មកហើយតាមបណ្តាល រាជធានី ខេត្ត នៃប្រទេសខ្មែរ។ ដើម្បីឱ្យកូនខ្មែរ មើលឃើញពី គ្រោះថ្នាក់របស់ជាតិ សាសនា ប្រជាជាតិខ្មែរ ដែលដឹកនាំដោយ ក្រុមផ្តាច់ការ អាយ៉ងយួន ហ៊ុន សែន និងការដាក់ អាណានិគមឈ្លានពាន របស់យួនកុម្មុយនិស្ត មកលើខ្មែរ តាំងពីឆ្នាំ១៩៧៩មក។

ជាក់ស្តែងនៅថ្ងៃទី ៧-៨ ខែធ្នូនេះ ក្រុមសមាជិក រណសិរ្សរំដោះជាតិខ្មែរ បានចុះបាច់ខិត្តប័ណ្ណនៅ ទីក្រុងភ្នំពេញ ខេត្តតាកែវ សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ និងខេត្តព្រះវិហារ តែត្រូវបានទប់ ស្កាត់ពីអាជ្ញាធរ របបផ្តាច់ការអាយ៉ងយួន ហ៊ុន សែនមិនឱ្យចាក់ ផ្សាយ លើកលែងតែ ខេត្តព្រះវិហារ ១ប៉ុណ្ណោះ ដែលមិន អាចទប់បាន។

ខ្លឹមសារខិត្តប័ណ្ណ អំពាវនាវរបស់ រណសិរ្សរំដោះជាតិខ្មែរ នោះមានសេចក្តី ដូចតទៅនេះ:
ក្នុងឱកាសខួបមួយឆ្នាំ នៃការបង្កើត រណសិរ្សរំដោះជាតិខ្មែរ និងក្នុងឱកាសធ្វើ មហាបាតុកម្មនា ពេលខាងមុខ យើងខ្ញុំមានកិត្តិយស សូមអំពាវនាវ ដល់ព្រះថេរានុត្ថេរ គ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋ ខ្មែរទាំងអស់ដែលរងគ្រោះ ក្រោមរបបកុម្មុយនិស្ត ហ៊ុន សែន និងយួនឈ្លានពាន ទាំង កសិករ កម្មករ និស្សិត គ្រូបង្រៀន និងមន្ត្រីរាជការ រួបរួមសាមគ្គីគ្នា ក្រោកឡើងទាំងអស់គ្នា ទូទាំងប្រទេស ដើម្បីរំដោះជាតិខ្មែរ ចេញពីអាណានិគមយួន និងផ្លាស់ប្តូរ របបផ្តាច់ការ គណបក្ស ប្រជាជនកម្ពុជា ហ៊ុន សែន ឱ្យមាន សន្តិភាព សិទិ្ឋសេរីភាព និង ប្រជាធិបតេយ្យ ពិតប្រាកដ។

ក្នុងដំណាក់ការ ប្រទេសជាតិកំពុង តែជួបគ្រោះមហន្តរាយ ការបាត់បង់ទឹកដី(កោះត្រល់) និងការរំលោភសិទិ្ឋមនុស្ស ដ៏ធ្ងន់ធ្ងរ ដោយសារនយោបាយ ឈ្លានពានរបស់យួន កុម្មុយនីស្ត ដែលបានសម្លាប់ខ្មែរ រាប់លាននាក់តាំងពី ឆ្នាំ១៩៧៥ (ក្នុងរបបប៉ុលពត និងក្នុងរបប ហ៊ុន សែន) រហូតមកដល់ សព្វថ្ងៃនេះ។ ប្រជាពលរដ្ឋខ្មែរ រស់ក្នុងសង្គមភ័យខ្លាច ក្រីក្រ និងត្រូវគេបោកប្រាស់ ជួញដូរទៅធ្វើការ នៅក្រៅប្រទេស។

ទាហានយួនដែលបន្លំខ្លួន ធ្វើជាខ្មែរបង្កប់ខ្លួន ក្នុងជួរគណបក្ស ប្រជាជន បានបាញ់សម្លាប់ អ្នកប្រឆាំង ព្រះសង្ឃ (សម ប៊ុនធឿន) សហជីព(ជា វិជ្ជា រស់ សុវណ្ណរ៉េត) មន្ត្រីសិទិ្ឋមនុស្ស សកម្មជនដីធ្លី និងព្រៃឈើ (ឈុត វិទ្ឋី) និងប្រជាពលរដ្ឋខ្មែរ (ស្លាប់លើស្ពានកោះពេជ្រ) និងចាប់អ្នកប្រឆាំង និងព្រះសង្ឃ ដាក់ពន្ឋនាគារ ដោយអយុត្តិធម៌ ដូចជាព្រះតេជគុណ ថាច់ កុងភួង យាន យឿប និងយ៉ានគឹម ស្រ៊ុន ជាដើម។ល។ យួនបន្តគ្រប់គ្រងខ្មែរ រឹបអូសដីធ្លីផ្ទះសម្បែង គាបសង្កត់ បិទសិទិ្ឋសេរីភាព និងប្រើនយោបាយ របស់កុម្មុយនិស្តឥណ្ឌូចិន រំលាយពូជសាសន៍ខ្មែរ ដើម្បីលេបទឹកដីខ្មែរ មិនទាន់វែកមុខ រកឃាតករណាម្នាក់ មកផ្តន្ទាទោសនៅឡើយទេ។

រណសិរ្សរំដោះជាតិខ្មែរ ជាក្តីសង្ឃឹមរបស់ខ្មែរ ពិតប្រាកដ ដែលតស៊ូ លើឆាកអន្តរជាតិ ដោយឈរលើច្បាប់ អន្តរជាតិ និងសិន្ឋិសញ្ញា ទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ មាន សន្តិភាព សិទិ្ឋសេរីភាព និងប្រជាធិបតេយ្យ ពិតប្រាកដ។

Share This Post

Recent Articles

One Response to “រណសិរ្សរំដោះជាតិខ្មែរអំពាវនាវ ឱ្យខ្មែរក្រោកឡើងទំលាក់ ហ៊ុន សែន ចេញពីអំណាច”

  1. ល្អណាស់ខ្ញុំគាំទ្រចំពោះរណសិរ្សរំដោះជាតិខ្មែរ

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership