សំណុំរឿង​បុរសម្នាក់​ប្រកាស​ធ្វើរដ្ឋប្រហារតាម Facebook ត្រូវបានកម្លាំងសមត្ថកិច្ច​បញ្ជូន​មកដល់​តុលាការ​ហើយ​

(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ សំណុំរឿងបុរសម្នាក់ដែលបាន ប្រកាសធ្វើរដ្ឋប្រហារតាម Facebook ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន​ បាន​បញ្ជូន​សំណុំ​រឿង​មក​ដល់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញហើយ​។ ដោយលោកបានបញ្ជាក់ថា លោកកំពុងចាត់ចែងតាមនីតិវិធីច្បាប់។

a_screen_shot_that_was_posted_to_social_media_yesterday_featuring_som_vichea_pictured_calling_on_security_forces_to_be_ready_for_a_move_against_the_government_suppliedសូមជំរាបថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ មានបុរសម្នាក់ដែលអះអាងថា រូបគេស្ថិតនៅក្នុងអង្គភាពទិសនិរតី បានចេញមុខប្រកាសជាលក្ខណៈចំហរ តាមបណ្តាញសង្គម Facebook និង Youtube ដោយអំពាវនាវឱ្យ កងកម្លាំងប្រដាប់អាវុធ ក្រសួង ស្ថាប័ននានា ត្រៀមខ្លួនចូលរួម ផ្តួលរំលំរាជរដ្ឋាភិបាល នៅពេលដ៏ខ្លីខាងមុខនេះ។

បុរសដែលមានរូបរបស់ខ្លួនជាច្រើនសន្លឹកនៅក្នុងគណនី Facebook ឈ្មោះ « Vichea Som» ហើយមានទាំងរូបគេស្លៀកពាក់យោធា ជាមួយក្រុមយោធានោះ បានថ្លែងការណ៍តាមវីដេអូរបស់ខ្លួនថា «យើងខ្ញុំតំណាងឱ្យ អង្គភាពភូមិភាគទិសនិរតី សូមប្រកាសព័ត៌មានដល់បណ្តាអង្គភាព និងក្រសួងទូទាំងប្រទេសកម្ពុជា ឱ្យបានជ្រាបថា នៅរយៈពេលដ៏ខ្លីខាងមុខនេះ សូមកងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួនឱ្យបានមុនជាស្រេច ដើម្បីប្រឆាំងនឹងរបបផ្តាច់ការ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហ៊ុន សែន និងយួនកុម្មុយនីស្ត»

អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងការពារជាតិ បានអះអាងថា ការប្រកាសបែបនោះ គឺជាការប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ហើយការប្រកាសបែបនោះ គឺមានលក្ខណៈញុះញ៉ុង និងមានចរិតជា លក្ខណៈកុប្បកម្ម បះបោដោយហិង្សា ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។

អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម Facebook បញ្ឈប់នូវការចែកចាយនូវវីដេអូ ប្រកាសធ្វើរដ្ឋប្រហារខាងលើ ដោយចាត់ទុកថា ការចែករំលែកបន្ត គ្នានូវវីដេអូនោះ គឺជាការចូលរួមគាំទ្រការផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញ ក្រុមរណសិរ្សរំដោះជាតិខ្មែរ (KNLF)  ដែលកន្លងទៅធ្លាប់លាក់ខ្លួននៅប្រទេសថៃ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា បានប្រកាសថា អ្នកអំពាវនាវរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាយ៉ាងកក្រើក នៅលើបណ្តាញសង្គម Facebookនោះ គឺជាសមាជិករបស់ខ្លួន។

ប្រភពព័ត៌មានៈ www.freshnewsasia.com

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership