ឧទ្ធរណ៍ជម្រះជន ៧ នាក់ពីបទរួមគំនិតក្បត់

Credit:postkhmer.com Tue, 14 July 2015 គឹម សារុំ

ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះបណ្តឹងទាស់របស់ជនជាប់ចោទជាសមាជិករណសិរ្យរំដោះជាតិខ្មែរ ៧ នាក់ដែលត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ពី ៥ ឆ្នាំដល់ ៨ ឆ្នាំ។

 

លោកស្រី ចៅក្រម យ៉េតប៉ូលីន ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានថ្លែងថាសវនាការនេះជាបណ្តឹងទាស់របស់ជនជាប់ចោទចំនួន ៧ នាក់ប៉ុន្តែអវត្តមានម្នាក់ហើយជាការជំនុំជម្រះស៊ើបសួរជនជាប់ចោទបន្តពីថ្ងៃមុនដែលបានលើកពេល។

 

លោកស្រីថ្លែងថា៖ «ថ្ងៃនេះតុលាការបន្តបើកសវនាការដើម្បីបញ្ចប់សំណុំរឿងជនជាប់ចោទជាសមាជិករណសិរ្យរំដោះជាតិខ្មែរចោទពីបទរួមគំនិតក្បត់»។

#Credit:http://www.postkhmer.com/ព័ត៌មានជាតិ/ឧទ្ធរណ៍ជម្រះជន-៧-នាក់ពីបទរួមគំនិតក្បត់

 

អង្គហេតុនៃសំណុំរឿងនេះបញ្ជាក់ថានៅមុនពេលចាប់ខ្លួនក្នុងឆ្នាំ ២០១៣ ជនជាប់ចោទបានធ្វើការទាក់ទងតាមបណ្តាញខ្សែរយៈរបស់ឈ្មោះ សម សេរី ជាមេរណសិរ្យរំដោះជាតិខ្មែរដែលមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់។ បន្ទាប់មកបណ្តាញនេះបានបង្កើតបណ្តាញរបស់ខ្លួននៅប្រទេសថៃដើម្បីជួបជុំសមាជិក និងមួយចំនួននៅក្នុងប្រទេស។ ក្នុងការឃោសនាចលនានេះឈ្មោះ សម សេរី បានមកប្រជុំសមាជិកខ្លួនក្នុងមួយឆ្នាំម្តង ឬពីរដងនៅក្នុងប្រទេសថៃហើយ សម សេរី បានឲ្យសមាជិកខ្លួនបាចខិត្តប័ណ្ណក្នុងន័យប្រឆាំងរដ្ឋាភិបាល។

 

សំណុំរឿងនេះត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារជនជាប់ចោទដែលសុទ្ធតែជាបុរសមានឈ្មោះ យិន យ៉ាវ អាយុ ៥៩ ឆ្នាំ សួម ថុល អាយុ ៥២ ឆ្នាំ ខេមា អាយុ ៣២ ឆ្នាំ យឿនយៀប អាយុ ២៧ ឆ្នាំ ថាច់ គង់ គួន អាយុ ៤០ ឆ្នាំ និង យង់ គឹមស្រ៊ុន អាយុ ២៨ ឆ្នាំឲ្យជាប់ពន្ធនាគារក្នុងម្នាក់ ៨ ឆ្នាំនិង សួន សិទ្ធិគន្ធ អាយុ ៥៨ ឆ្នាំ ត្រូវជាប់ពន្ធនាគារ ៥ ឆ្នាំពីបទរួមគំនិតក្បត់ដែលខ្លះត្រូវសមត្ថកិច្ចចាប់ខ្លួននៅថៃ និងនៅភ្នំពេញក្នុងអំឡុងឆ្នាំ ២០១៣។

 

ក្នុងសវនាការជនជាប់ចោទ ថាច់ គង់គួន សួន សិទ្ធិគន្ធ និងយឿន យៀប បានឆ្លើយថាពួកគេចូលទៅប្រទេសថៃដើម្បីស៊ីឈ្នួលគេប៉ុណ្ណោះតែបានជួបជុំធ្វើបុណ្យជាមួយខ្មែរគ្នាឯង និងបានចូលរួមវេទិកាសាធារណៈដែលឈ្មោះ សម សេរី ជាអ្នកឃោសនា។

 

ក្រុមជនជាប់ចោទថា៖ «សម សេរី ថាគាត់ជាប្រធានអង្គការផ្នែកសិទ្ធិមនុស្សហើយបង្រៀនឲ្យយល់និងចេះតវ៉ាពេលមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជាហើយពួកខ្ញុំគ្រាន់តែអង្គុយស្តាប់ទេ។ ដូច្នេះសូមតុលាការដោះលែងពួកខ្ញុំទៅ។ ពួកខ្ញុំជាប់ចោទរួមគំនិតក្បត់ដូច សួន សេរីរដ្ឋាដែរតែ សួន សេរីរដ្ឋា ត្រូវលើកលែងទោសដូច្នេះសូមតុលាការដោះលែងពួកខ្ញុំដែរទៅ»។

 

លោក ព្រះរាជអាជ្ញា អ៊ឹម សុផាន តំណាងមហាអយ្យការបានសន្និដ្ឋានថា៖ «ផ្អែកលើអង្គហេតុ និងសកម្មភាពរបស់ពួកគេដែលមានក្នុងកំណត់ហេតុបញ្ជាក់ថាពួកគេប្រព្រឹត្តមែន។ ដូច្នេះការសម្រេចរបស់តុលាការថ្នាក់ក្រោមត្រឹមត្រូវ»។

 

លោក គិន វិលបុល មេធាវីការពារក្ដីឲ្យជនជាប់ចោទបានសូមឲ្យតុលាការដោះលែងកូនក្តីរបស់លោក «ព្រោះការចោទរបស់សមត្ថកិច្ចសំអាងតែឯកសារក្នុងកុំព្យូទ័រមួយសន្លឹករៀបរាប់ពីការប្រជុំតែគ្មានការចុះហត្ថលេខាទេ»។

 

ក្រោយប្រើពេលជំនុំជម្រះប្រមាណមួយម៉ោងមក លោកស្រី ចៅក្រម យ៉េត ប៉ូលីន ថ្លែងថាសាលដីកានេះនឹងត្រូវប្រកាសនៅថ្ងៃ ៣១ កក្កដា៕

 

តាមដាអានព័ត៌មានរហ័សទាន់ចិត្ត@

(www.Khmerleadership.org)

(Www.facebook.com/preahviheah)

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership