​សមាជិករណសិរ្យរំដោះ​​​ជាតិ​​​ខ្មែរ​​​ ១០នាក់​​​​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​

Credit@ http://www.cambodiadailykhmer.com ដោយ ឃី សុវុឌ្ឍី | APRIL 21, 2015

សាលា​​​ឧទ្ធរណ៍​​​​​​​​​​​​នៅ​​​ថ្ងៃ​​​នេះ បាន​​​បើ​​​ក​​​សវនាការ​​​​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់​​​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០​នាក់ ជា​ក្រុម​អ្នក​ប្រឆាំងដែល​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​​​ដែលបាន​​​ជាប់​​​​ពន្ធនាគារកាលពី​​​ឆ្នាំ​​​មុន​​​​​​​​​ពី​​​​បទ​​​​​រួម​​​គំនិត​​​ក្បត់​​​​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​​​។

​​​ឡាត់​​​ លីហេង ជា​​​​​​សមាជិក​​​ម្នាក់​​​​​​នៃសមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​​​​​​​១០​​​នាក់ ​​​ដែល​​​ត្រូវ​​​បាន​​​​​​ប៉ូលិស​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​តុលា​​​ ឆ្នាំ​​​មុន បាន​​​និយាយ​​​ថា​​​ លោក​​​​​​សង្ឃឹម​​​ថា​​​​​​ តុលាការ​​​នឹង​​​ដោះ​​​លែង​​​រូប​​​លោក ​​​និង​​​ក្រុម​​​របស់​​​លោក​​​ឲ្យ​​​មាន​​​សេរី​​​ភាព​​​។

Credit@ http://www.cambodiadailykhmer.com/latest/24345/

លោក លីហេង​​​ បាន​​​និយាយ​​​ថា “​​​ខ្ញុំ​​​យល់​​​ថា​​​តុលាការ​​​នឹង​​​ដោះ​​​លែង​​​ខ្ញុំ​​​ឲ្យ​​​មាន​​​សេរី​​​ភាព។​​​ ខ្ញុំ​​​សូម​​​អំពាវនាវ​​​ឲ្យ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ឯកឧត្តម​​​ សម រង្ស៊ី ​​​​​​និង​​​លោក​​​នាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​​​ពិចារណា​​​ដោះ​​​លែង​​​ពួក​​​ខ្ញុំ​​​ឲ្យ​​​មាន​​​សេរី​​​ភាព​​​”។

អ្នកស្រី ហ៊ិន សារី​​​ អាយុ​​​៣០ ដែល​​​ជា​​​ប្រពន្ធ​​​របស់​​​​​​ជនជាប់ចោទ លីវ​​​ យី ​​​បាន​​​និយាយ​​​ថា​​​​​​ ប្តី​​​របស់​​​អ្នក​​​ស្រី​​​និង​​​៩​​​នាក់​​​ផ្សេងទៀត​​​​​​ គួរ​​​តែ​​​ត្រូវ​​​ដោះ​​​លែង​​​ ពី​​​ព្រោះ​​​ពួក​​​គេ​​​មិន​​​បាន​​​ប្រព្រឹត្ត​​​ទោសកំហុសអ្វី​​​ទេ។

អ្នក​​​ស្រី​​​ សារី បាន​​​និយាយ​​​ថា”​​​ខ្ញុំ​​​យល់​​​ថា ប្តី​​​ខ្ញុំមិន​​​បាន​​​ប្រព្រឹត្តបទ​​​ល្មើស​​​ធ្ងន់​​​ធ្ងរ​​​ទេ ពី​​​ព្រោះ​​​គាត់​​​មិន​​​មាន​​​អាវុធ​​​ទេ គាត់​​​គ្រាន់តែ​​​ចូល​​​រួម​​​មតិ​​​ និង​​​បាតុ​​​កម្ម​​​ទាម​​​ទារ​​​សេរីភាព​​​ប៉ុណ្ណោះ”។​​​​​​

ប៉ូលិស​​​បាន​​​ចាប់​​​ខ្លួន​​​ជនសង្ស័យ​​​១០​​​នាក់​​​​ដែល​រួម​មាន​ឈ្មោះ លីវ យី អាយុ​២៩​ឆ្នាំ​​​ ឃុន ណាគង់ អាយុ​២៨​ឆ្នាំ ឈុន ឆាត​ អាយុ២៩​ឆ្នាំ ច្រាញ់ ម៉ុច អាយុ​២៤​ឆ្នាំ ឡាត់ លីហេង អាយុ​២២​ឆ្នាំ ចាន់ ស្នា អាយុ​២៧​ឆ្នាំ ឈឹម ស្មាក់ អាយុ​៥៧​ឆ្នាំ អាន ចាន់ ​អាយុ​៣៥​ឆ្នាំ​ ចាន់ រ៉ា អាយុ​២៣​ឆ្នាំ និង​ ឆាយ វិុត អាយុ​៤០​ឆ្នាំ​ ក្នុង​ខណ្ឌ​មានជ័យ​ និង​ចំការមន ក្រុង​ភ្នំពេញ​​​កាលពី​​​ខែតុលា ឆ្នាំមុន​​​ មុន​មាន​​​ការ​តវ៉ា​មួយ​ដែល​គេ​គ្រោង​ធ្វើ​នៅ​ខាង​ក្រៅ​ស្ថានទូត​វៀតណាម​ ដើម្បីរំឭក​ខួប​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​បា៉រីស​ឆ្នាំ​១៩៩១​។

សាលា​​​​​​ឧទ្ធរណ៍​​​​​​ នឹង​​​ប្រ​​​កាស​​​សាល​​​ក្រម​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​មេសា។​​​

ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​បង្កើត​ឡើង​ដោយ​​​មនុស្ស​មួយ​ក្រុម​ ដែល​​​​ភាគច្រើន​ជា​​​ខ្មែរ​ក្រោម​ និង​​​​​​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ គឺ​ដឹក​នាំ​ដោយ​លោក សម សេរី ដែល​រស់​នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក។

កាលពី​ខែ​ឧសភា ២០១៤​​​ សមាជិក​ចំនួន​១៣​នាក់​នៃ​ចលនា​រណសិរ្សរំដោះ​ជាតិ​ខ្មែរ​​ ត្រូវ​បាន​រក​ឃើញ​ ថា​​​មាន​ទោស​កំហុស​ពីបទ​រៀប​​​ចំ​​​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចន្លោះពី​ ៥ឆ្នាំ​ដល់​៩​ឆ្នាំ។ ចុង​ចោទ​ចំនួន​ប្រាំពីរ​រូប​បាន​​​ជាប់​​​​​ពន្ធនាគារ​ រីឯ​ប្រាំមួយ​រូប​ផ្សេង​ទៀត​ ដែល​មាន​ទាំង​លោក សម សេរី ផង​​ត្រូវ​បាន​ផ្តន្ទា​ទោស​កំបាំង​មុខ៕

តាមដាអានព័ត៌មានរហ័សទាន់ចិត្ត@

(http://www.Khmerleadership.org)

(http://www.facebook.com/knlfnews?)

 

 

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership